សម័យកាលបច្ចេកវិទ្យាកាន់តែលឿនលយទៅមុខ បន្តិចម្តងៗដែលបច្ចុប្បន្នកាលមនុស្សលោកកំពុងរស់នៅជាមួយនឹងបច្ចេកវិទ្យាមិនអាចខានបានឡើយ។
ភាពបន្ទាន់សម័យនៃបច្ចេកវិទ្យាពេលខ្លះធ្វើឲ្យមនុស្សភ្លេចដល់រឿងកាន់សៀវភៅ ប៊ិចខ្មៅដៃ ដូចមុនៗទៀត ដោយនៅក្នុងផ្នត់គំនិតរបស់គេឲ្យតែ មាន កុំព្យូទ័រ មួយគ្រឿង និងភ្ជាប់ជាមួយនឹងអ៊ិនធឺណេតនោះគេនឹងមានអ្វីៗគ្រប់បែបយ៉ាងទៅតាមអ្វីដែលគេចង់បាន។
ស្របជាមួយនឹងគ្នានេះដែរ ក៏មានសំនួរចោទសួរថា តើទិញកុំព្យូទ័រដើម្បីអ្វី?
ពិតណាស់សម្រាប់ការទិញអ្វីមួយ គឺ អាស្រ័យលើចិត្តចង់តែមិនមែនបានន័យថាចង់គ្រប់រឿងនោះទេពេលខ្លះយើងមិនចង់ទិញ តែកាលៈទេសៈការងារតម្រូវឲ្យប្រើប្រាស់វា។មានសិស្សសាលាជាច្រើនដែលពួកគាត់រស់នៅជា
មួយនឹងភាពបន្ទាន់សម័យនេះ តែការរស់នៅរបស់គាត់មួយចំនួនតូចនោះមិនបានគិតថារបស់របរដែលគាត់ទិញមកវាអាចជួយអ្វីដល់គាត់
ខ្លះគាត់អាចប្រើប្រាស់វាដើម្បីអនាគត់ឬអត់? ឬក៏គាត់ទិញមកដើម្បីសម្ងែងថាគាត់មានរបស់ប្រើប្រាស់ឡូយៗនឹងគេនោះ?
ប្អូនប្រុស មិថុនា រៀននៅសាលាបាក់ទូកបានឲ្យដឹងថាសម្រាប់គាត់ រឿងទិញរបស់របរទំនើប ដូចជាកំព្យូទ័រ នេះឯង គឹគាត់បានប្រើប្រាស់វាបានយ៉ាងត្រឹមត្រូវណាស់ គឺយកវាមកស្រាវជ្រាវមើលមេរៀនផ្សេងៗជាពិសេសនោះគឺភាសាអង់គ្លេសតែម្តង និងចង់ដឹងថាពិភពលោកយើងរីកចម្រើនណាកម្រិតណាហើយ ។ក្រៅពីនេះ គឺប្រើប្រាស់សម្រាប់ រៀនកម្មវិធីការិយាល័យដែលជាតម្រូវការមិនអាចខានបានសម្រាប់អនាគត់។
ចំណែក លោក ថា សុភ័ក្រ្ត ដែលជាប្រធានផ្នែកទីផ្សាររបស់ ក្រុម លក់សុកូឡា បានឲ្យដឹងថា លោកទិញកុំព្យូទ័រ Laptop តម្លៃ ៣០០ ដុល្លារជាង ក្នុងគោលបំណងដើម្បីប្រើប្រាស់ដល់ការធ្វើ Report របស់លោកប្រចាំថ្ងៃ ។ក្រៅពីនេះលោកអាចស្ពាយវាដាក់តាមខ្លួន ទៅអង្គុយនៅតុកាហ្វេ ដែលគេប្រើប្រាស់ប្រព័ន្ធ អ៊ីនណេត អត់ប្រើខ្សែ(Wifi) ដើម្បីឆែករកមើលព័ត៌មានក្នុងស្រុក និងក្រៅស្រុកថាវាយ៉ាងម៉េចហើយ ។
ជាមួយនឹងគ្នានេះដែរ ប្អូនប្រុសវ័យ ១៧ ឆ្នាំម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងផងដែរថាគាត់ទិញកុំព្យូទ័រ Laptop តម្លៃ ៤៥០ដុល្លារ គឺមិនបានប្រើវាដើម្បីសិក្សានោះទេ ភាគច្រើនគាត់យកវាមកលេង ហ្គេម ស្តាប់ចម្រៀង និងមើលរឿងតែប៉ុណ្ណោះ។ម្យ៉ាងវិញទៀតឃើញគេមានរបស់ទំនើបប្រើប្រាស់ក៏ចង់បានតាមគេតាមឯងទៅ ដើម្បីសម្ងែងដល់មិត្តភក្តិ៕
មតិយោបល់