ព័ត៌មានជាតិ

កូនមន្ត្រីក្រសួងពាណិជ្ជកម្មម្នាក់ជាសិស្សសាលាឥន្ទ្រទេវីរួមនិងបក្ខពួក ឆក់កាបូបគេមិនសម្រេចជាប់ខ្នោះសមត្ថកិច្ចមុខផ្សារអុីអន

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ​មុននេះបន្តិច សមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមចោរឆក់២នាក់ ម្នាក់ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឥន្រ្ទទេវី ក្រោយធ្វើសកម្មភាពឆក់កាបូប។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវសបិត មុខផ្សារទំនើបអ៊ីអន ខណ្ឌចំការមន។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ កែវ ពិសី ហៅរាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងទី២ឈ្មោះ យឹម វណ្ណឌី ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវK៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់