ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយពេល​បង្ហោះ​សារ​នៅលើ Facebook

​ស្ត្រី​វ័យ ៣២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​បង្ហោះ​សារ​នូវ​បទ​ចម្រៀង​មួយ​ក្រោម​ចំណងជើង​ថា “Happy” របស់​តារាចម្រៀង Pharrell Williams នៅលើ​បណ្ដាញ​សង្គម Facebook​។​
article-2614151-1D62C06B00000578-291_306x423
article-2614151-1D62C06300000578-364_634x189
article-2614151-1D62C27D00000578-170_634x363

​ប៉ូលិស​បាន​និយាយថា នាង Courtney Sanford វ័យ ៣២​ឆ្នាំ បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​នាង​បាន​បង្ហោះ​សារ​ថា “The happy song makes me HAPPY!“​។ ប៉ូលិស​បាន​និយាយថា នាង Courtney Sanford បាន​ស្ដាប់​បទ​ចម្រៀង “Happy” របស់​តារាចម្រៀង Pharrell Williams ខណៈពេល​កំពុង​តែ​បើក​បរ ជាពិសេស​គឺ​នាង​បាន​លេង Facebook ទៀតផង ដែល​នេះ​ជា​ការ​ធ្វេសប្រហែស​មួយ​សម្រាប់​អ្នកបើកបរ​គ្រប់គ្នា​គួរតែ​យល់ដឹង​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស​បាន​បង្ហាញថា នាង​បាន​ស្លាប់​ដោយសារតែ​រថយន្ត​របស់​នាង​បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​ដឹក​សំរាម​ធន់​ធំ​ រួច​ជ្រុល​ទៅ​​បុក​ដើមឈើ​​។ ក្រោយពី​កើតហេតុ​ភ្លាម ប៉ូលិស​បាន​រកឃើញ​ទូរស័ព្ទដៃ​នៅក្បែរ​ស្ត្រី​រងគ្រោះ ព្រោះ​ទាំង​ឃើញ​ស្ត្រី​រងគ្រោះ​ទើបតែ​បង្ហោះ​សារ “The happy song makes me HAPPY!”៕​

មតិយោបល់