ព័ត៌មានជាតិ

មានអ្នកណាបាត់សាច់ញាតិទេ? កាណូតស្មាច់បុកគ្នា បណ្តាលឲ្យបុរសម្នាក់ធ្លាក់ទឹកស្លាប់ទើបតែរកសពឃើញ!

បាត់ដំបង: លោកអធិការស្រុកឯកភ្នំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងកាណូតស្មាច់បុកជាមួយនឹងកាណូតស្មាច់ដូចគ្នា​ បណ្តាលឲ្យបុរសម្នាក់ធ្លាក់ទឹកស្លាប់រកមិនឃើញ រហូតដល់សភាពសពអណ្តែតទើបរកឃើញវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១ ភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថា​គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងកាណូតស្មាច់ បេីកបរដោយជនអត្តសញ្ញាណ ​បានបុកជាមួយនឹងកាណូតស្មាច់ មួយគ្រឿងទៀត ដែលបេីកបរដោយឈ្មោះ ហៃ ណាង ភេទប្រុស អាយុ២៧ឆ្នាំ​ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឲ្យ ជនដែលមិនស្គាល់អត្តសញ្ញាណ​នោះធ្លាក់ទឹក រកមិនឃេីញ រហូតដល់សភាពនៃសពហើមក៏អណ្តែតរកឃើញតែម្តង ប៉ុន្តែទោះបីជាយ៉ាងសពនេះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ៕

មតិយោបល់