បាត់ដំបងៈ វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណីយុវជនម្នាក់បានឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិតាព្រាត ឃំុមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សាកសពជនរងគ្រោះមានឈ្មោះ រ៉ុម ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅភូមិខាងលើ។
ចំណែកមូលហេតុនៃការស្លាប់គឺបណ្តាលមកពីជនរងគ្រោះយកព្រីភ្លេីងម៉ូទ័រទៅដោតបម្រុងបូមទឹក ខ្វះការប្រុងប្រយ័ត្នក៏ឆ្លងចរន្តភ្លេីងឆក់ស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់