ព័ត៌មានជាតិ

រថយន្តដឹកថ្ម តំបន់ទឹកឈូ ដាច់កាឡេបុករះផ្ទះពលរដ្ឋ រហូតក្រឡាប់ធ្លាក់ប្រឡាយ

កំពតៈ រថយន្តដឹកថ្ម តំបន់ទឹកឈូ បើកឡឿនពេក ដាច់កាឡេជ្រុលបុកផ្ទះ និងតូបប្រជាពលរដ្ឋ រហូតធ្លាក់ប្រឡាយទើបអស់ល្បឿន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៤៥ នាទី រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវទឹកឈូ ក្នុងភូមិអូរតូច សង្កាត់ អណ្តូង ខ្មែរ ក្រុងកំពត ខេត្តកំពត។

រថយន្តបង្កខាងលើបើកបរដោយបុរសម្នាក់ មានវ័យប្រមាណជាង២០ឆ្នាំ ពាក់ស្លាកលេខ ភ្នំពេញ 2M-5781 ពណ៌ស បើកបរពីជើងមកត្បូង។

ប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបើកក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំនុចខាងលើ ស្រាប់តែដាច់កាឡេ កាច់ចង្កូត មិនបាន រេបុករះតូប លក់សាំង និងហួស ទៅបុកដើមឈើមួយចំនួន រួចក៏ធ្លាក់ប្រឡាយតែម្តង ហើយក្រោយកើតហេតុ នគរបាលបានចុះសម្រួលចរាចរណ៍ ហើយម្ចាស់ក៏បានមកធានាសងថ្លៃ ខូចខាតដល់ពលរដ្ឋ ដើម្បីបញ្ចប់រឿងផងដែរ៕

https://youtu.be/HdzppJlcjWQ

មតិយោបល់