កំពង់ធំៈ កាលពីវេលា ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីអត្តឃាតនៅចំណុចផ្ទះជនរងគ្រោះភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ប៉េន គួន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
មូលហេតុ៖ មានជំងឺប្រចាំកាយ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានស្នាក់នៅជាមួយកូនប្រុស ប៉ុន្តែកូនប្រុសបានទៅធ្វើការស៊ីឈ្នួលកាប់ព្រៃ ដោយទុកឪពុកឲ្យនៅផ្ទះតែម្នាក់ឯង និងមានអ្នកជិតខាងក្បែរជួយមើលថែ ។ រហូតមកដល់ថ្ងៃកើតហេតុ អ្នកជិតខាងបានមកមើលដូចសព្វមួយដង ស្រាប់តែបើកទ្វារមើល មិនឃើញមនុស្សឃើញតែមុង លុះចុះមកក្រោមផ្ទះ ឃើញម៉ូតូហើយក្រឡេកទៅរោងចង្រ្កានបាយ ឃើញជើងមនុស្សផុតពីដី ទើបដឹងថា ជនរងគ្រោះចងកសម្លាប់ខ្លួន ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់ទីតាំងធ្វើការត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា សពពិតជាចងកសម្លាប់ខ្លួនប្រាកដមែន។ ក្រោយពីកើតហេតុជំនាញក៏ធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់