ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្ស៊ីមបាបវ៉េ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ខណៈដែលពួកយោធា កំពុងគ្រប់គ្រងប្រទេស

ហ្ស៊ីមបាបវ៉េៈ យោធាហ្ស៊ីមបាបវ៉េ បានចូលមកកាន់កាប់ប្រទេស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ស្របពេលដែលប្រធានាធិបតី លោក រ៉ូប៊ឺត មូហ្គាបេ បាននិយាយថា ខ្លួនកំពុងស្ថិតក្រោមការឃុំខ្លួន នៅក្នុងផ្ទះ បើទោះបីជាឧត្តមសេនីយ៍ បានបដិសេធថា មិនបានធ្វើរដ្ឋប្រហារក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

បន្ទាប់ពីចូលរឹបអូសទូរទស្សន៍រដ្ឋរួចមក អ្នកនាំពាក្យយោធា បានប្រកាសថា ខ្លួនកំពុងផ្តោតគោលដៅទៅលើមនុស្សជំនិតរបស់លោកប្រធានាធិបតី មូហ្គាបេ។

ឧត្តមសេនីយ៍ Sibusiso Moyo បាននិយាយថា «ប្រធានាធិបតី … និងគ្រួសាររបស់លោក មានសុវត្ថិភាព ហើយសម្រាប់សន្តិសុខរបស់ពួកគេ គឺត្រូវបានធានាផងដែរ ។

ដោយលោកបានបន្តថា «ប្រតិបតិ្តការយើងនៅពេលនេះ គឺគ្រាន់តែសំដៅទៅលើឧក្រិដ្ឋជន ដែលនៅជុំវិញខ្លួនលោកប្រធានាធិបតី ដែលកំពុងប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ហើយនៅពេលដែលយើង បានបំពេញបេសកកម្មចប់ យើងរំពឹងថា ស្ថានភាពនឹងវិលត្រលប់ ទៅរកភាពប្រក្រតីវិញ ខណៈលោក Moyo បានបញ្ជាក់បន្ថែមថា នេះមិនមែនជាការកាន់កាប់រដ្ឋាភិបាលនោះទេ៕

មតិយោបល់