ជនជាតិចិនម្នាក់ ចុះងូតទឹកបណ្តាលឲ្យលង់ស្លាប់ នៅព្រះសីហនុ!

ព្រះសីហនុៈ ហេតុកាណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជនបរទេសម្នាក់ ផឹកស្រាហើយបានចុះងូតទឹក បណ្តាលឲ្យលង់ទឹកស្លាប់។

ករណីនេះកើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកូនកោះ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សាកសពជនបរទេសខាងលើមានឈ្មោះ JIANG QIMING ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចដឹកតាមទូកកន្ទុយវែងយក ទៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច័យបន្តទៀតផងដែរ៕

មតិយោបល់