កំពង់ចាមៈ លោកវរសេនីយ៍ទោ ជា ជួន អធិការនគរបាលស្រុកកងមាស បានប្រាប់Post Newsថា មានករណីបុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនដោយបានយកសាំងមកដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យឆេះរោលរាលពេញខ្លួនរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសំបូរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះដែលស្លាប់មានអាយុ៣២ឆ្នាំ ហើយមូលហេតុ គឺបណ្តាលមកពីតូចចិត្តនឹងសង្សាររៀបការចោល ក៏ទិញសាំងមកដុតសម្លាប់ខ្លួនឯងតែម្តង៕


មតិយោបល់