អ្នកខេត្តព្រះសីហនុ ដឹងដាច់ភ្លើងថ្ងៃណាហើយឬនៅ?

ព័ត៌មានក្នុងដៃអ្នក
អ្នកខេត្តព្រះសីហនុ ដឹងដាច់ភ្លើងថ្ងៃណាហើយឬនៅ?
កំពង់ឆ្នាំងៈ បញ្ហាសង់ស្ថានីយ៏ប្រេងរំលោភ ខ្នងប្រលាយត្រូវបានអាជ្ញាធរ អះអាងថានឹងបញ្ចប់ភាពតានតឹង ត្រឹមរយៈពេលពីរថ្ងៃ។ លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានថ្លែង នៅរសៀលថ្ងៃទី១០ ខែសីហា នេះថាអាជ្ញាធរនិង ធ្វើការដោះស្រាយបញ្ហាម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ដែលបានសង់របង ព័ទ្ធយកផ្លូវលើខ្នង ប្រឡាយ របស់ប្រជាពលរដ្ឋ ត្រឹមរយៈពេលពីរថ្ងៃ ដោយឲ្យរុះរើចេញវិញ…
ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ មួយកន្លែងក្រោយការស្រាវជ្រាវបីសប្តាហ៍ដែលលួចបើកលេងយ៉ាងអនាធិបតេយ្យដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ព្រមទាំងដកហូតមាន់ជល់ចំនួន ៣ក្បាល ក្នុងនោះងាប់មួយក្បាលនិងម៉ូតូចំនួន ៣គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងដីឡូតិ៍ទុកចោលក្រោមដើមពុទ្រា ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ។ សមត្ថកិច្ចអោយដឹងថា…
(ភ្នំពេញ)៖តូបលក់គ្រឿងបន្លាស់តុបតែងរថយន្តមួយកន្លែងស្ថិតខាងក្រោយហាងគុយទាវសេលិបត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកព្រលឹមស្ទើរទាំងស្រុងតែសំណាងល្អពំុអ្នករងរបួសនោះទេ។ហេតុការណ៍ឆេះតូបលក់គ្រឿងបន្លាស់តុបតែងរថយន្តនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៦នៅចំណុចផ្ទះលេច៤១ក្រុម១១៩ភូមិ០៩នៅផ្លូវលេខ៨៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ម្ចាស់តូបលក់ដូរគ្រឿងតុបតែងរថយន្តដែលរងការខូចខាតនោះឈ្មោះទេព សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌ពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដែលអ្នកខ្លះបានក្រោកពីដំណេកនិងអ្នកខ្លះទៀតនៅមិនទាន់ក្រោកនៅឡើយស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើងព្រោះគេឃើញផ្សែងហុយសន្ធប់លាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីតូបលក់ដូរគ្រឿងតុបតែងរថយន្តស្ថិតខាងក្រោយហាងគុយទាវសេលិប ពេលនោះម្ចាដ់ផ្ទះក៏ដូចជាអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជួយពន្លត់ដោយអ្នកខ្លះបាញ់បំពង់អគ្គីភ័យនិងអ្នកខ្លះទៀតយកទឹកមកជះតែមិនអាអាគ្រប់គ្រងបានភ្លើងកាន់តែឆេះខ្លាំងៗឡើងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗផងដែរទើបបាញ់ពន្លត់ជាស្ថារពវិញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដោយតាមម្ចាស់តូបកើតហេតុបានបំភ្លឺប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឲ្យឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)ខ្សែភ្លើងចេញពីពិដានដំបូលធ្លាក់ភ្លើងប៉ះឥវ៉ានខាងក្រោមទើបឆេះកាន់តែខ្លាំងឡើងដូច្នេះ។ សមត្ថិច្ចបន្តទៀតថាការឆេះនៅតូបលក់គ្រឿងតុបតែងរថយន្តរថយន្តនោះមានទំហំ3×8ដោយឆេះអស់៨០ភាគរយបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់៣០០០ដុល្លារ។រថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក០៣ឡានទើបរលត់ជាស្ថារពវិញនៅវេលាម៉ោង០៦ព្រឹកថ្ងៃដដែលមិនរាលដាលដល់តូបជិតខាងឡើយនិងមិនមានអ្នករបួសនោះទេ៕ មតិយោបល់
មតិយោបល់