ព័ត៌មានជាតិ

រថយន្តបែនដឹកដីបុកម៉ូតូMSX របួសធ្ងន់២នាក់នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ: រថយន្តបែនដឹកដី បោះពួយយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូ MSX បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់ កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌ខៀវ បើកពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់​ 1H-5736 បើកដោយយុវជន២នាក់ស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ខាងលើបោកនឹងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះដែររថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេព្យាយាមបើករត់បាត់ស្រមោល។

ក្រោយហេតុការណ៍នេះកើតឡើង យុវជនទាំង២នាក់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះផងដែរ៕

មតិយោបល់