ព័ត៌មានកីឡា

តោះ! មកស្គាល់ក្រុមទំាង ៣២ ដែលមានវត្តមាននៅ World Cup ឆ្នាំក្រោយនេះ

បន្ទាប់ពីធ្វើការប្រកួត ជម្រុះអស់រយ:ពេលជាច្រើនខែកន្លងមក ត្រូវបានគេរកឃើញ ក្រុមទាំង ៣២ហើយដែលមានវត្តមាន ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ។

ក្នុងនោះដែរ ក្រុមនៅតំបន់អឺរ៉ុប មានចំនួន ១៤ក្រុមបានឡើងទៅកាន់ព្រឹត្តិការណ៍ដ៍ធំនេះ ខណ: នៅអាមេរិកខាងត្បូងមាន ៥ក្រុម, អាមេរិកខាងជើងមាន៣ក្រុម, អាស៊ីមាន ៥ក្រុម និងអាហ្វ្រិក​មាន៥ក្រុមដែរ សរុបទាំងអស់ ៣២ក្រុមមកពី ៥ទ្វីបផ្សេងគ្នា។

តោះ! មកស្គាល់ក្រុមទាំង៣២ក្រុមខាងក្រោមនេះទាំងអស់​គ្នា៖
នៅតំបន់អឺរ៉ុប
រុស្ស៊ី ( ម្ចាស់ផ្ទះ ) , អង់គ្លេស , អាឡឺម៉ង់ , ប៊ែលហ្ស៊ិក
អេស្ប៉ាញ , ព័រទុយហ្គាល់ , បារាំង , ក្រូអាត , ស៊ុយអ៊ែត
ស្វ៊ីស , អៀរឡង់ , ស៊ែប៊ី , ប៉ូឡូញ និង ដាណឺម៉ាក
នៅតំបន់អាមេរិកខាងត្បូង
ប្រេស៊ីល , អាហ្សង់ទីន , កូឡុំប៊ី , ប៉េរ៉ូ និង អ៊ុយរ៉ាហ្គាយ
នៅតំបន់អាមេរិកខាងជើង
កូស្តារីកា , ប៉ាណាម៉ា និង ម៉ិកស៊ីកូ
នៅតំបន់អាស៊ី
ជប៉ុន , កូរ៉េខាងត្បូង , អារ៉ាប៊ី សាអូឌីត , អ៊ីរ៉ង់ និង អូស្រ្តាលី
នៅតំបន់អាហ្វ្រិក
អេហ្ស៊ីប , នីហ្សេរីយ៉ា , សេណេហ្គាល់ , ទុយនេស៊ី និងក្រុម ម៉ូរ៉ុកកូ

ដូច្នេះហើយ ក្រុមទាំង៣២ ខាងលើនេះ នឹងបន្តចាប់ឆ្នោត ដើម្បីចែកពូលបន្តទៀត ខណ:ក្រុមទាំងអស់សុទ្ធសឹងជា​បេក្ខភាព​ ប្រជែងពាន World Cup នៅឆ្នាំក្រោយនេះ។

មតិយោបល់