គ្រោះថ្នាក់ទាំង ៤យ៉ាងនេះ អាចកើតឡើងពេលរួមភេទ

 

ពិតណាស់ ការរួមភេទត្រូវគេចាត់ទុកថាជារឿងមួយផ្តល់នូវអារម្មណ៍ល្អៗដល់ដៃគូរួមភេទ ប៉ុន្តែការរួមភេទក៏អាចនាំឲ្យដៃគូមានរបួសបានដែរ បើប្រើក្បាច់ខុសបច្ចេកទេស ឬប្រើកម្លាំងខ្លាំងពេក។ កុំបង្ខំ និងត្រូវដឹងពីកម្លាំងខ្លួន ទើបអាចជួយឲ្យគ្នាយើងគេចផុតពីរបួសដោយការរួមភេទបាន។ តើរបួសទាំងនោះមានអ្វីខ្លះ?

១. ការរហែកទ្វារមាស
ការរួមភេទ ដោយប្រើកម្លាំងខ្លាំង ប្រើឧបករណ៍សិចមួយចំនួនអាចធ្វើឲ្យដាច់រហែកកោសិកានៅក្នុងទ្វារមាស។ ការណ៍នេះ អាចធ្វើឲ្យមានការប្រហាយ ឈឺចាប់ និងមានឈាមខ្លះផង។ បើសិនជាការឈឺចាប់នេះ នៅតែបន្តឈឺខ្លាំង សូមទៅពេទ្យដើម្បីពិនិត្យ។

២៖ បាក់លឺង្គ
ប្រុសៗយើងដែលចូលចិត្តសម្រុកខ្លាំងពេលរួមភេទ ប្រយ័ត្នភ្លាត់លិង្គចេញពីទ្វារមាស មកបុកនឹងអាងត្រគាកអាចនឹងជួបរឿងស៊យធំមិនខាន។ ការន៍នេះ អាចធ្វើឲ្យលិង្គប្រុសៗយើងបាក់បាន ហើយការបាក់លិង្គមិនមែនដូចបាក់ម្រាមដៃ ឬជើងនោះទេ ព្រោះថាលិង្គមិនមានឆ្អឹងទេ។ សញ្ញានៃ ការបាក់លិង្គ គឺមានលឺសំឡេងបាក់ ឡើងហើម និងឡើងតឹងជាដើម។

៣៖ ប្រតិកម្មអាលែកហ្ស៉ី
បើមានអាការៈរមាស ឬក្រហាយបន្ទាប់ពីរួមភេទ អាចថាយើងមានប្រតិកម្មអាលែកហ្ស៉ីហើយ។ ទឹករម្អិលស្រោមអនាម័យ ថ្នាំសម្លាប់មេជីវិត និងទឹករម្អិលរបស់ដៃគូ ក៏អាចភ្ញោចឲ្យមានប្រតិកម្មលើមនុស្សមួយចំនួនដែរ។ ករណីកម្រខ្លះទៀត ស្រីៗអាចមានប្រតិកម្មអាលែកហ្ស៉ីនឹងទឹកកាម ឬប្រូតេអ៊ីន ដែលដៃគូខាងប្រុសបានហូប ក្នុងអាហារមានដូចជា គ្រាប់ផ្លែឈើជាដើម។ រោគសញ្ញាប្រតិកម្មអាលែកហ្ស៉ីនេះ អាចលេចចេញចន្លោះពី១០ទៅ៣០នារី ក្រោយប៉ះពាល់ និងអាចបាត់ទៅវិញច្រើនម៉ោងបន្ទាប់ ឬមួយថ្ងៃក្រោយ។

៤៖ ឆ្លងរោគផ្លូវទឹកនោម
ធម្មតាមានបាក់តេរីរស់នៅក្នុងទ្វារមាស។ ពេលរួមភេទ លិង្គ ម្រាមដៃ ឬឧបករណ៍សិច អាចធ្វើឲ្យបាក់តេរីទាំងនោះ ផ្លាស់ទីទៅកាន់បង្ហួរនោមបានងាយស្រួល និងបន្តចូលក្នុងផ្លូវទឹកនោម។ រោគសញ្ញានៃការឆ្លងរោគផ្លូវទឹកនោមមានដូចជា ក្រហាយពេលបត់ជើងតូច និងអាចមានឈាមក្នុងទឹកនោមផងដែរ។ ដើម្បីចៀសវាងបញ្ហានេះ ស្រីៗគួរទៅបត់ជើងតូចក្រោយរួមភេទរួច ដើម្បីឲ្យបាក់តេរីទាំងនោះចេញមកក្រៅតាមទឹកនោម៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *