ព័ត៌មានជាតិ

ឆក់កាបូបពីនារីជាមន្រ្តីរាជការមិនសម្រេច ដួលម៉ូតូគេចាប់បានដាក់បែកក្បាល!

ភ្នំពេញ: ស្ត្រី២នាក់ចេញពីទិញខ្សែក្រវាត់នៅកោះពេជ្រ ជិះម៉ូតូត្រឡប់មកផ្ទះ ត្រូវជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយមិនសម្រច ដួលម៉ូតូបណ្តាលឲ្យរបួសរលាត់ដៃជើង ចំណែកជនសង្ស័យចាប់បានម្នាក់ និងបក្ខពួកបីនាក់ទៀតឡើងជិះម៉ូតូមួយគ្រឿគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចុងស្ពានអាកាស៧មករាខាងលិច មុខហាងសាច់អាំង(រួមមិត្ត៧១) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ យ៉ែម សក្ត័សិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះទី១ឈ្មោះ សុខ ដានី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ ស្នាក់ផ្លូវលំមួយកន្លែង ភូមិស្នែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ នាង សុីម ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់ជាមួយគ្នា មានស្រុកភូមិជាមួយគ្នា។

ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-0856 បានជិះចេញពីកោះពេជ្រ បំណងជិះត្រឡប់ទៅផ្ទះពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ មិនចាំស្លាកលេខជិះគ្នា២នាក់ អ្នកបិតគូទពីក្រោយនិង១គ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-4456 ជិះគ្នា២នាក់ ដែលជាម៉ូតូជនដៃដល់បានជិះមកពីក្រោយបានហើយបានសកម្មភាពឆក់កាបូបស្ពាយដែលជនរងគ្រោះឈ្មោះនាង សុីម ស្ពាយនៅខាងមុខនិងអង្គុយនៅខាងក្រោយមិនបានសម្រេចធ្វើឲ្យរូបគាត់ឃើញទាន់បានទាញមកវិញធ្វើឲ្យម៉ូតូជនសង្ស័យនិងម៉ូតូគាត់ដួលនៅនឹងថ្នល់រងរបួសក្បាលជង្គង់ និងរបួសកែងដៃខាងឆ្វេង។ ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋរស់នៅម្តុំនោះឃើញ ដេញចាប់ជនសង្ស័យបានម្នាក់ វាយឡើងទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ ដោយចំណែកបក្ខ៣នាក់ទៀតបានឡើងជិះម៉ូតូ០១៤គ្រឿង គេចខ្លួនបាត់ស្រមោលបន្សល់ម៉ូតូ០១៦មួយគ្រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់