ព័ត៌មានជាតិ

ជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវបង្ក្រាប

ភ្នំពេញ: ជនសង្ស័យ ០៦នាក់ រួមនឹងថ្នាំញៀន ០២កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងនេះ កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី០៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវទីតាំងខាងលើអស់រយ:ពេលជាយូរមកហើយ ដោយសារតែជនសង្ស័យខាងលើ គឺនាំគ្នាចេញចូលៗ ទើបកម្លាំងសមត្ថកិច្ចយើងពិបាកក្នុងការចុះបង្ក្រាប តែនៅថ្ងៃនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឆក់ចូលក្នុងបង្ក្រាបទីតាំងនេះតែម្តង ដោយបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមទាំងថ្នាំញៀន ០២កញ្ចប់ផងដែរ ។

លោក ណយ ច័ន្ទណារ័ត្ន មន្រ្តីព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបតិ្តការចុះបង្ក្រាបនេះ គឺសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ទី១ ឈ្មោះ ចាន រតនា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ, ទី២ ឈ្មោះ អ៊ុល សំណាង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ចុងភៅ បច្ចុប្បន្នអ្នកទាំង ០២នាក់ ស្នាក់នៅហាង ស៊ីយូ អឺកហ្គាន ផ្លូវបេតុង ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៣ ឈ្មោះ ឆា បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ធ្វើនំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៤ ឈ្មោះ ដឹក រតនា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី៥ ឈ្មោះ ចាន់ វីរ: ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៦ ឈ្មោះ ហាន ហួន ភេទ ប្រុស អាយុ ២២ឆ្នាំ មខុរបរ ធ្វើនំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបានដកហូតនៅវត្ថុតាងរួមមាន ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, កាំបិតចំនួន ០១ដើម និងកន្ត្រៃចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

photo_2016-06-07_17-46-38

photo_2016-06-07_17-46-36

photo_2016-06-07_17-46-33

photo_2016-06-07_17-46-32

photo_2016-06-07_17-46-29

photo_2016-06-07_17-46-27

photo_2016-06-07_17-46-25

photo_2016-06-07_17-46-23

photo_2016-06-07_17-46-21

photo_2016-06-07_17-46-19

photo_2016-06-07_17-46-17

photo_2016-06-07_17-46-16

photo_2016-06-07_17-46-14

photo_2016-06-07_17-46-12

photo_2016-06-07_17-46-10

photo_2016-06-07_17-46-09

photo_2016-06-07_17-46-07

photo_2016-06-07_17-46-05

photo_2016-06-07_17-46-03

មតិយោបល់