ព័ត៌មានជាតិ

(វីដេអូ) ស្រវឹងជោកជាំ បើករថយន្តលឿនបោលបុកបង្កាន់ដៃស្ពានលាន់ដូចរន្ទះ

ភ្នំពេញ: ស្រវឹងធ្លាក់ភ្នែក បើករថយន្តហាយលែនឌឺលឿនដូចព្យុះ ព្រលះបង្កាន់ដៃស្ពាន​ពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពឲ្យដឹងថា រថយន្តហាយលែនឌឺមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2K-1106 អ្នកបើកស្រវឹងធ្លាក់ភ្នែក ហើយបើកក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក៏បានបើកឡើងស្ពានយ៉ាងលឿន ក៏ស្រាប់តែរ៉េចង្កូតមកបុកជាមួយនិងបង្កាន់ស្ពាន បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខនិងដាច់កាឡេកង់មុខស្តាំ ចំណែកម្ចាស់រថយន្ត រត់គេចខ្លួនបាត់ស្រមោល៕

photo_2016-08-04_06-15-48

photo_2016-08-04_06-15-47

photo_2016-08-04_06-15-46

photo_2016-08-04_06-15-46 (2)

photo_2016-08-04_06-15-45

photo_2016-08-04_06-15-45 (2)

photo_2016-08-04_06-15-44

មតិយោបល់