ព័ត៌មានជាតិ

ជាង២ម៉ោង ប៉ូលិសចាប់ខ្លួនជនប្រុសស្រី៤នាក់

ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបារដ្ឋបាលប៉ុស្តិ៍ឃ្មួញ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ រួមនឹងវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ ឧប្បករណ៍ប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ការរឃាត់ខ្លួនលើកទី១ នៅចំណុផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ នៅវេលាម៉ោង១១៖៣០នាទី ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ចាប់យកថ្នាំញៀន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង គឺនៅពេលដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើកការល្បាត ហើយឃើញជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគី ស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-0401 ហើយឃាត់ឲ្យឈប់ពេលនោះ ពួកគេបានបោះថ្នាំញៀនចោល ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ មានទី១ឈ្មោះ អ៊ុង ម៉ាឡៃ ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ០៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី២ឈ្មោះ ឆេង លក្ខិណា ហៅអាក្រឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិសែនសុខ០៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយបច្ចុប្បន្នស្នាក់នៅភូមិស្លែងរលើង សង្កសត់ទឹកថ្លា ខណ្ឌសែនសុខ។

ករណីទី២ សមត្ថិច្ចបានបន្តចុះធ្វើរដ្ឋបាលនៅចំណុចសហគមន៍សែនសួស្តី ស្ថិតនៅបន្ទប់ជួល ក្នុងផ្ទះលេខ៣១៦ ក្រុម២ វេលាម៉ោង១៖៤០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដោយជនសង្ស័យ ទី១ឈ្មោះ សម្បតិ ជា ហៅអាមាំង ហៅអារ័ត្ន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ រិទ្ធ គន្ធា ហៅ អាល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិត អ្នកទាំង២ស្នាក់ នៅបន្ទប់ជួលខាងលើ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ គឺកម្លាំងល្បាតប៉ុស្តិ៍បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ និងដោយមានការបញ្ជាពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យលោកដឹកនាំ និងធ្វើការល្បាតក្នុងមូលដ្ឋាន និងមានការស្រាវជ្រាវ ទើបឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ។ ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ២នាក់ ឈ្មោះ អ៊ុង ម៉ាឡៃ ហៅពៅ និងឈ្មោះ ឆេង លក្ខិណា ហៅអាក្រឹម យកមកឆែកផ្ទះបានរកឃើញវត្ថុតាងមានដាវសាំម៉ូរ៉ៃ១ដើម ដែកចុងស្រួចកែច្នៃសម្រាប់ឆ្កឹះសោបន្ទប់ចំនួន និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ រួមនឹងវត្ថុតាងកំពុង ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាផ្លូវច្បាប់៕

photo_2016-06-07_16-40-03

photo_2016-06-07_16-40-05

photo_2016-06-07_16-40-09

photo_2016-06-07_16-40-12

មតិយោបល់