ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីអំពើលួច (ទាក់ឆ្កែ) នៅក្រុងតាខ្មៅ

​កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​អាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១វេលាម៉ោង០៤និង៣០នាទីមានករណីអំពើលួច (ទាក់ឆ្កែ)
នៅចំណុចតាមផ្លូវភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឡៅ ស៊ីថាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។
ជនសង្ស័យ៣នាក់៖
១-ឈ្មោះ សាន មករា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបររត់ផាស់អាប់ ទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ(ឃាត់ខ្លួន)។
២-ឈ្មោះ ម៉ាយ សុណា ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ បញ្ញាភេទប្រុស អាយុ២៥ឆ្នាំទីលំនៅមិនពិតប្រាកដមុខរបរមិនពិតប្រាកដ(គេចខ្លួន)។

វត្ថុតាងចាប់យក៖
១-ផាស់អាប់មួយគ្រឿង ពណ៌លឿង ស្លាកលេខ ភ្នំពេញ ១Hl ០៦៥៣ (របស់ជនសង្ស័យ)។
២-ដែកថ្នាំងអំពៅ មួយកំណាត់ ប្រវែង៣០សង់ទីម៉ែត្រ (របស់ជនសង្ស័យ)។
៣-ខ្សែប្រាំងកង់ ប្រវែង១៥០សង់ទីម៉ែត្រ ។
៤-បាវចំនួន២។
៥-ថង់ប្លាកស្ទិតពណ៌ខ្មៅមួយដុំ។

នៅវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យទាំង ៣នាក់ខាងលើ បាននាំគ្នាជិះផាសអាប់ មកធ្វើសកម្មភាពជិះទាក់ឆ្កែរបស់ជនរងគ្រោះ ដោយឈ្មោះសាន មករា ជាអ្នកបើកផាសអាប់ រីឯឈ្មោះ បញ្ញា ជាអ្នកយកខ្សៃប្រាំងកង់ទាក់ករ និងយកដែកថ្នាំងអំពៅវាយក្បាលឆ្កែ ចំនែកឈ្មោះ ម៉ាយ សុណា ជាអ្នកចុះរើស។
ពេលនោះជនរងគ្រោះឃើញទាន់ក៏បានរត់ដេញចាប់ខ្លួនបានជនសង្ស័យ ២នាក់ ព្រមទាំងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ចាត់ការតាមនិតិវិធី។ តាមចម្លើយជនសង្ស័យបានឆ្លើយថា៖ គាត់ពិតជាបាននាំគ្នាជិះផាសអាប់ធ្វើសកម្មភាពលួចទាក់ឆ្កែរបស់ប្រជាពលរដ្ឋខាងលើ ប្រាកដមែន។
បច្ចុប្បន្ន​ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់