កណ្តាលៈ ក្មេងស្រី២នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តTacoma បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបើកបុកម៉ូតូគុប ពីមុខចំយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២១កែង១០៨ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក អនុសេនីយ៍ឯក សយ ចាន់ នាយរងផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ បានអោយដឹងថា បង្កឡើងដោយរថយន្តម៉ាក TOYOTA TAGOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6720 អ្នកបើកបរឈ្មោះ ង៉ែត វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បើកបរក្នុងទិសដៅ ពីលិចទៅកើត បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក គុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1D-6088(មិនពាក់មួកសុវត្ថិភាពតែមានកញ្ចក់មើលក្រោយ) បើកបរក្នុងទិសដៅពីត្បូងទៅមកជើង អ្នកបើកបរឈ្មោះ ហៃ ស្រីពៅ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(រងរបួសស្រាល) និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ កែវ ពេជ្រពិសី មានទីលំនៅក្នុងភូមិសង្កាត់
ជាមួយគ្នា(រងរបួសធ្ងន់បាក់ដៃស្តាំ)ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យកែវសាន្ត។
មូលហេតុមកពី អ្នកបើកបររថយន្តបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់