ព័ត៌មានកីឡា

Pogba សន្យាជាមួយអ្នកគាំទ្រ Man Utd ក្នុងការបញ្ចុះបញ្ចូល Dybala

ខ្សែបម្រើប្រយុទ្ធស្បែកខ្មៅបារាំង Paul Pogba បានធ្វើការសន្យាជាមួយអ្នកគាំទ្រ ក្រុមបីសាចក្រហម Manchester United ថា រូបគេនឹងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Paolo Dybala ឲ្យយល់ព្រមផ្លាស់មកកាន់ Man Utd ។

នេះបើតាមការចុះផ្សាយរបស់ Metro បានឲ្យដឹងថា Pogba កំពុងតែត្រៀមធ្វើរឿងយ៉ាងល្អមួយសម្រាប់ក្រុម បីសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ។ ប្រភពខាងលើដដែល បានឲ្យដឹង​បន្ថែមទៀតថា Pogba ចង់បានអតីតមិត្តរួមក្រុម នៅ Juventus មកលេងនៅ Man Utd ជាមួយគ្នា ក្នុងរដូវកាលនេះ ។ បន្ថែមលើនេះ Pogba បានសន្យាជាមួយអ្នកគាំទ្រ Man Utd ថា រូបគេនឹងព្យាយាមលួងលោម Dybala ឲ្យមកលេងនៅ Man Utd ក្នុងពេលឆាប់ៗនេះ ។

ជាការពិតណាស់ មិនត្រឹមតែ Pogba ទេដែលចង់បានខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នោះទេ សូម្បីតែក្រុមបីសាចក្រហម Manchester United វិញ កាន់តែចង់បានកីឡាកររូបនេះថែមទៀត។ តាមរយ: Metro ដដែល កីឡាករបារាំង Pogba បានផ្ញើសារតាម SMS ផង តាម Instagram ផង ដោយនិយាយប្រាប់ Dybala ឲ្យមកចូលរួមជាមួយ Man Utd ។ Pogba បានឲ្យដឹងថា បើទោះបីជាពេលនេះ មិនទាន់ទទួលបានការឆ្លើយតប ពី Dybala ក៍ដោយ តែកីឡាករបារាំងរូបនេះ ជឿជាក់ថា មិនយូរទៀតទេ Dybala នឹងយល់ព្រមផ្លាស់មកជាក់ជាមិនខាន តាមរយ:ទំនាក់ទំនងយ៉ាងល្អ រវាងកីឡាករទាំង២ នាក់នេះ។

ដូច្នេះហើយ ការសន្យារបស់ Paul Pogba ចំពោះ ការបញ្ចុះបញ្ចូល Paulo Dybala ឲ្យមកកាន់ Man Utd នឹងទៅជាយ៉ាងណានោះ ត្រូវធ្វើការរង់ចាំតាមដានទាំងអស់គ្នា បន្តទៀត។

មតិយោបល់