ព័ត៌មានជាតិ

អគ្គិភ័យឆេះស្បូវយ៉ាងសន្ធោសន្ធៅ បានរលត់ជាស្ថាពរហើយ នៅក្រុងកំពង់ចាម!

​កំពង់ចាម: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានកើតឡើង ឆេះស្បូវ រាលដាលរហូតសន្ធោសន្ធៅ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងចំណុចបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ហើយភ្លាមៗសមត្ថកិច្ចបានចេញឡានទឹកអន្តរាគមន៍រហូតមកដល់ពេលនេះបានរលត់ជាស្ថាពរ៕

មតិយោបល់