ប្រគល់សៀវភៅមួយក្បាលដែលបានខ្ចីកាលពី 47 ឆ្នាំទៅឲ្យបណ្ណាល័យវិញតែប្រាក់ជាង ៨៥០០ ផោនមិនត្រូវពិន័យ ។
ប្រភពព័ត៌មានរបស់ telegraph ដែលចុះផ្សាយកាលពីថ្ងៃទី ១៦ ខែ កញ្ញា ម្សិលិមីញ បានឲ្យដឹងថា លោកសាស្ត្រចារ្យនៅ John Foster ដែលជាសាស្ត្រចារ្យមួយរូបដែលបង្រៀននៅសាកលវិទ្យាល័យ Gueen’s University បានរកឃើញសៀវភៅមួយក្បាលដែលជាស្នាដៃនិពន្ធរបស់កវីដ៏ល្បី Arthur Hugh Clough នៅពេលដែលសាស្ត្រចារ្យរូបនេះកំពុងសម្អាតកេសដាក់សៀវភៅនៅសាកលវិទ្យាល័យ Unversity of British Columbia ដែលគាត់ធ្លាប់ប្រើប្រាស់តាំងពីគាត់នៅធ្វើការនៅទីនោះ។
នៅក្នុងតារាងដែលគេបានរកឃើញឆ្នាំដែលបានចេញឲ្យលោកខ្ចីពីបណ្ណាល័យ McClay តាំងពីឆ្នាំ 1966 ខែតុលាហើយក្នុងនោះសៀវភៅមួយក្បាលក៏ធ្លាប់បានត្រូវមហាក្សត្រីខ្ចីទៅអានផងដែរតាំងពីឆ្នាំ 1921 ខែឧសភា។
បណ្ណាល័យ McClay បានប្រកាសមិនយកប្រាក់ពិន័យពីសាស្ត្រចារ្យ John នោះទេដោយបាននិយាយថាពួកគេពិតជាសប្បាយចិត្តដែលបានសៀវភៅនេះត្រឡប់មកវិញ៕
ព័ត៌មានជាតិ
មតិយោបល់