បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាព័ត៌មាននៃការចាកចេញរបស់កីឡាករ Erling Haaland ហាក់បីដូចជាកាន់តែច្បាស់ហើយមកដល់ខែមករានេះទោះបីជាបច្ចុប្បន្នកីឡាករកំពុងប្តេជ្ញាចិត្តខ្លាំងក្នុងការរកគ្រាប់បាល់ឲ្យក្លឹបក្តី។
នៅសប្តាហ៍នេះប្រធានក្រុមឈុតធំរបស់ Dortmund លោក Sebastian Kehl បានចេញមកធ្វើការឆ្លើយតបចំពោះដំណឹងនៃការចាកចេញនេះថាក្លឹប Dortmund ពិតជាបានឈានមកដល់ដំណាក់កាលចុងក្រោយមែននៃការសម្រេចចិត្តចំពោះអនាគតរបស់ Haaland ហើយក្លឹបនឹងធ្វើការប្រកាសនេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរឲ្យដឹងដែរថាកីឡាករ Haaland ធ្លាប់បានបង្ហាញពីការប្តេជ្ញាចិត្តតាមរយៈកុងត្រាដែលមានរយៈពេលដល់ទៅ៤ឆ្នាំកន្លះប៉ុន្តែជាក់ស្តែងខណៈដែលតម្លៃខ្លួនកីឡាករកំពុងកើនឡើងខ្លាំងមែនទែនជាពិសេសនៅពេលដែលគាត់អាចរកគ្រាប់បាល់បានទៅដល់៧៦គ្រាប់ក្នុងការបង្ហាញខ្លួន៧៥ដងនៅលីគកំពូលអាល្លឺម៉ង់៕
មតិយោបល់