ព័ត៌មានជាតិ

ការងារមិនខ្វះទេហេតុអ្វី! ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះសមត្ថកិច្ចករណីលួចម៉ូតូ នៅ…

ប៉ៃលិន: នៅវេលាម៉ោង៨និង ០០ នាទី ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៩ មានករណី លួចម៉ូតូ នៅក្នុងចំណុចផ្លូវបត់ចូលភូមិសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះមានឈ្មោះ សៅ វុទ្ធី ហៅញ៉ាញ់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA DREAM សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន 1C-5674 ។
ដែលជនសង្ស័យមានឈ្មោះ យន ដា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិសំពរ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
វត្ថុតាងចាប់យក: ម៉ូតូ ០១គ្រឿង HONDA DREAM សេរីឆ្នាំ២០១៩ សោច្នៃ១ សម្រាប់កាច់សោម៉ូតូ (ដង ០១ និងផ្លែ០២ ) ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់