ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះផ្ទះអ្នកលក់ចាបហ៊ួយជាន់ទី៣ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ចៅប្រុសរបស់គាត់អាយុ៤ឆ្នាំបានយកដែកកេះ ហើយឡើងទៅជាន់ខាងលើ ខណៈពួកគាត់ជាប់រវល់លក់អីវ៉ាន់អោយម៉ូយនៅខាងក្រោម មួយសន្ទុះក្រោយមកចៅប្រុសរបស់គាត់បានយកដែកកេះដុតក្រដាសកេះបង្កអោយមានអណ្តាតភ្លើងឆេះសម្ភារៈដែលទុកចោលនៅខាងលើ ហើយក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាយកបំពង់បាញ់ពន្លត់អគ្គិភ័យបាញ់ពន្លត់រលត់ជាស្ថាពរសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់អាយុជិវិតនណាម្នាក់នោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមនិងលោក ឌី រត្ន័ខេមរុនអភិបាលរងខណ្ឌមានជ័យ បានចុះមកដល់កន្លែងកើតហេតុហើយ ក៏បានណែនាំម្ចាស់ផ្ទះខាងលើអោយមានការប្រុងប្រយ័ត្នចំពោះក្មេងព្រោះក្មេងវាមិនដឹងអីនោះទេ៕

មតិយោបល់