ព័ត៌មានជាតិ

បើកមិនប្រយត្ន័!​ ​RANGE ROVER ស្លាកលេខភ្នំពេញ 2U-0568 បើកកៀររថយន្តបាឡែនបន្តទៅប៉ះZoomer-X ជជែកផ្អើលពេញផ្លូវ!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តចំនួន២គ្រឿង និងម៉ូតូមួយគ្រឿង បានបើកមកបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត។​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី១៩ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមេរីបាឡែន​ ពាក់ស្លាកលេខ​2AL-4662 បើកបរទិសដៅពីលិចទៅកើតខណៈមកដល់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តRANGE ROVER ​មួយគ្រឿងទៀត ​ពាក់ស្លាកលេខ​ភ្នំពេញ2U- 0568 បានបើកមកពីក្រោយ​ វ៉ារថយន្តបាឡែនពីខាងឆ្វេង ហើយបានបត់ស្តាំកាត់ពីមុខបណ្តាលឲ្យកៀរគ្នា​ ហើយរថយន្តRANGE ROVER បានទៅបុកម៉ូតូZoomer-Xមួយគ្រឿងទៀត ​ពាក់ស្លាកលេខ ភ្នំពេញ1FP-7915 បណ្តាលឲ្យរងការខូចខាតទាំងខាង។​

ក្រោយកើតហេតុខាងម្ចាស់រថយន្តRANGE ROVER បានសងសំណងទៅឲ្យម្ចាស់ម៉ូតូ២០ដុល្លារ រួចក៏លើកុំម៉ូតូជិះទៅបាត់តែម្តង។ ចំណែកខាងម្ចាស់រថយន្តទាំង២បានធ្វើការចរចាគ្នាយ៉ាងតឹងសសៃកដាក់គ្នាផងដែរដោយសារតែខាងម្ចាស់រថយន្តបាឡែន​រងការខូចខាតបែកស្តុបខាងឆ្វេងយ៉ាងដំណំ។​ បច្ចុប្បន្នសមត្ថកិច្ចបានចុះមកធ្វើការសម្របសម្រួលទើបភាគគីខាងម្ចាស់រថយន្តRANGE ROVER បា​នសងទៅឲ្យខាងម្ចាស់រថយន្តបាឡែនដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់