ក្រុមសេះបង្កង់ Juventus បានរបូតតំណែង កំពូលតារាង នៅអ៊ីតាលី សារជាថ្មីម្តងទៀត ក្រោយពីភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Sampdoria ក្នុងលទ្ធផល ៣-២ យប់មិញនេះ ដែលគ្រាប់បាល់ស៊ុតរវាងក្រុមទាំង២ សុទ្ធសឹងរកបាននៅក្នុងតង់ទី២ ទាំងអស់។
នេះគឺជារឿងដ៍សោកស្តាយមួយ សម្រាប់ក្រុមការពារតំណែងជើងឯក ចាស់វស្សា Juventus ដែលមករបូតពិន្ទុ នៅក្នុងសប្តាហ៍នេះទៀត ក្នុងជំនួបជាមួយក្រុម Sampdoria ។ ថ្វីបើ Juventus ព្យាយាមវាយបកយ៉ាងណាក៍ដោយ តែ វាហាក់ដូចជាយឺតពេលទៅហើយ ព្រោះថាទម្រាំ Juventus អាចរកគ្រាប់បាល់តាមពីក្រោយវិញនោះ នៅចុងម៉ោងទៅហើយ។ ក្រុមម្ចាស់ផ្ទះ Sampdoria អាចរកគ្រាប់បាល់នាំមុខមុនរហូតដល់ទៅ៣គ្រាប់មុន តាមរយៈការស៊ុតរបស់ កីឡាករ Duvan Zapata នៅនាទីទី៥២, កីឡាករ Lucas Torreira នៅនាទីទី៧១ និងកីឡាករ Gian Marco Ferrari នៅនាទីទី៧៩ ។
ការនាំមុខរហូតដល់ទៅ៣គ្រាប់នេះ បានធ្វើឲ្យក្រុម Juventus រងសម្ពាធយ៉ាងខ្លាំង តែយ៉ាងណា ក្រុមសេះបង្កង់ នៅតែបន្តជំហរវាយលុកដដែល ដោយអាចរកបាន ២គ្រាប់ផ្ទួនៗ នៅចុងម៉ោង ពោលការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ ខ្សែប្រយុទ្ធ Gonzalo Higuain នៅនាទីទី៩០+១ និង ការស៊ុតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនដូចគ្នា Paulo Dybala នៅនាទីទី ៩០+៤ ។
ដូច្នេះហើយ ក្រុម Juventus បានធ្លាក់មកកាន់លេខរៀងទី៣ក្នុងតារាង Serie A ខណៈក្រុម Napoli ឡើងឈរកំពូលតារាងមាន ៣៥ពិន្ទុនាំមុខ Juventus ៤ពិន្ទុ និងក្រុមលេខ២ Inter Milan មាន ៣៣ពិន្ទុ នាំមុខ Juventus ២ពិន្ទុ។
តោះ! មកទស្សនា ការស៊ុតបញ្ចូលទីគ្នាយ៉ាងអស្ចារ្យរវាងក្រុម Sampdoria និង Juventus ខាងក្រោមនេះ ទាំងអស់គ្នា៖
https://www.youtube.com/watch?v=AAsQ2GyGRrA
មតិយោបល់