ស្វាយរៀងៈ ដើមធ្នង់មួយដើមដុះក្នុងបរិវេណវត្ត និងសាលាបឋមសិក្សាភ្នំស្រូវ នៅក្នុងឃុំរាជមន្ទីរ ស្រុកកំពង់រោទ៌ត្រូវព្រះគ្រូចៅអធិការវត្ត និងនាយកសាលាឯកភាពគ្នាលក់ទៅឲ្យឈ្មួញវៀតណាមតំលៃ ១៥០០ដុល្លារ កាលពីថ្ងៃទី៣១ឧសភា ដោយអះអាងថា យកថវិកាកសាងវត្តនិងសាលារៀន។
យោងតាមសេក្តីរាយការណ៍ពីប្រជាពលរដ្នបានឲ្យដឹងថា មានឈ្មួញវៀតណាមបានមកទិញដើមធ្នង់ក្នុងវត្តភ្នំស្រូវ ហើយដើមធ្នង់នេះត្រូវបានគេប៉ុនប៉ងគាស់ជាច្រើនដងមកហើយ ទើបខាងសាលានិងវត្តចាក់បេតុងក្រឡឹងជុំវិញដើមនេះ។ ក្រោយមកទៀត ដើមធ្នង់ក៏រុះស្លឹកចង់ងាប់ទើបខាងសាលារៀន និងគណៈកម្មាធិការវត្តសម្រេចលក់ទៅឈ្មួញវៀតណាមតែម្តងទៅ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការលក់ដើមធ្នង់នេះ មានពលរដ្នខ្លះមិនពេញចិត្ត ដោយលើកឡើងថា ប្រភេទដើមធ្នង់នេះ គឺកំរឃើញដុះណាស់ ហើយសំរាប់ខេត្តស្វាយរៀងមានតិចទូចប៉ុណ្ណោះ បើដុះវិញវាមិនងាយងាប់នោះទេ ដោយឡែកនាយិការសាលាបឋមសិក្សាភ្នំស្រូវវិញក៏បានលើកឡើងដែរថា ដើមធ្នង់នេះជិតងាប់ហើយ បើមិនលក់ទេ អាចងាប់អាសាបង់ជាក់មិនខានឡើយ បើយើងលក់វិញបានលុយចាក់ដីក្នុងសាលាដែលខែវស្សាជនលិចដោយទឹកភ្លៀងទើបម្រេចចិត្តបែបនេះទៅ៕
មតិយោបល់