ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាលចំនួន២នាក់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវបំបែកលេខ២០៨ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ម្ចាស់រថយន្តមានឈ្មោះ ផល សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អាវុធហត្ថខេត្តស្វាយរៀង បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7007 ស្នាក់នៅភូមិព្រែកក្របៅ ឃុំស្រែអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ប្រាក់ យឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ បើកបររថយន្តរោងចក្រជុងយាក(របួសធ្ងន់) ស្នាក់នៅភូមិរោទិ៍ ឃំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-3761 និងអ្នករួមដំណើរម្នាក់ឈ្មោះ នង សំបូរ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ(របួសស្រាល) ស្នក់នៅភូមិព្រៃត្រំ ឃុំញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបា្រប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូបានបើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលទៅបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ស្រាលចំនួន២នាក់ រីឯវត្ថុតាងទាំង២គ្រឿងរងការខូចខាតស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្សាទុកនៅឯអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់