ព័ត៌មានជាតិ

កូនប្រុសបែកថ្នាំដល់កម្រិត! វាយធ្វើបាបម៉ែឪនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ភ្នំពេញៈ យុវជនម្នាក់ដោយសារសេពនិងប្រើប្រាស់គ្រឿងញៀនដល់កម្រិតរហូតលែងស្តាប់ដំបូន្មានឪពុកម្តាយ ទីបំផុតគ្រប់យ៉ាងក្នុងផ្ទះ បែរជាបញ្ចេញចរឹកធំត្រួតលើម៉ែឪ បង្កហិង្សាវាយឪពុកទាត់ម្តាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រហូតទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនខាងលើឈ្មោះ សេង សុខា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុជាមួយគ្រួសារ មានម្តាយឈ្មោះ សំ យ៉ា អយុ៥១ឆ្នាំ មុខរបរមេផ្ទះ ឪពុកឈ្មោះ ស៊ិន ធូ អាយុ៤៨ឆ្នាំ មុខរបរលក់ត្រី ។

តាមសម្តីស្រ្តីជាម្តាយ បានឲ្យនិយាយទាំងទឹកភ្នែកថា កាលពីមុនកូនប្រុសរបស់គាត់ម្នាក់នេះ មានការងារធ្វើជាសន្តិសុខ តែដោយសារប្រើប្រាស់ វក់នឹងគ្រឿងញៀន បោះបង់ចោលការងារ មិនស្តាប់តាមការអប់រំឪពុកម្តាយ ដើរហើរសេរី រហូតដល់ បង្កហិង្សាក្នុងគ្រួសារ វាយឪពុក ម្តាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ ទង្វើររបស់កូនប្រុសបែបនេះ ឪពុកម្តាយសាច់ញាតិទ្រាំលែងបាន នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


មតិយោបល់