កណ្តាលៈ កូនអកតញ្ញូ ម្នាក់ស្រវឹងស្រាជោកជាំ មករករឿងឪពុកម្តាយ គំរាមចាក់សម្លាប់ និងវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ ព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលជំនាញស្រុកកៀនស្វាយបានប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ នួន រ៉ែន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើត)។ រីឯជនសង្ស័យ ឈ្មោះ រ៉ែន បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ(ត្រូវជាកូនបង្កើត)។ សម្ភារ:ខូចខាតរួមមាន ចានបាយចំនួន១០ចាន,ចានសម្លចំនួន២ចាន,ចានដែកចំនួន១កំពិត,កែវចំនួន១២កែវ។ វត្ថុតាងចាប់យក អង្រែបុកគ្រឿងឈើ១ប្រវែង០.៣៤ម៉ែត្រ។
នគរបាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោង៩ព្រឹក ជនរងគ្រោះឈ្មោះ នួន រ៉ែន ភេទប្រុស (ត្រូវជាឪពុកបង្កើត)បានពីធ្វើការងារក្នុងរោងចក្រសួនឧហ្សាហកម្មសំរោងធំ លុះពេលមកដល់ផ្ទះភ្លាមបានដោះសម្លៀកបំពាក់រួចក៏បានដេកនៅលើអង្រឹងក្រោមផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានផឹកស្រាស្រវឹងមករករឿងឪពុករបស់ខ្លួន ដោយគំរាមថាកាប់ចាក់សម្លាប់ឪពុកនិងម្តាយខ្លួន រួចហើយក៏បានយកអង្រែវាយចានបាយចានសម្លចានដែកនិង កែវបែកខ្ទេចអស់តែម្តង។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ពេលទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើនិងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង។
ចំពោះជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់