ព័ត៌មានជាតិ

អាសូរ! ក្មេងប្រុស២នាក់ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែងៈ លោកអធិការក្រុងព្រៃវែង បានប្រាប់Post Newsថា មានករណីក្មេង២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះទឹកវត្តក្ដីកណ្ដាល ក្នុងភូមិលេខ ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សាកសពជនរងគ្រោះទី១ឈ្មោះ ជា សៀវម៉េង ភេទប្រុស អាយុ ១១ឆ្នាំ និងជនរងគ្រោះទី២ ឈ្មោះ វណ្ណ ថាវីន ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅលេខ៧សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការចុះលេងទឹកស្រះ ទើបបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់