កណ្តាលៈ គួរអោយរន្ទត់ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយ រថយន្តហ៊ីយ៉ាន់ដាយ ពន្លះជាមួយរថយន្តសាំយ៉ុង បណ្តាលអោយរងបួសធ្ងន់ស្រាល១៤នាក់់ (ប្រុស៨នាក់ ស្រី៦នាក់)។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២៧.២៨ នៅចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់Post Newsថា នៅពេលកើតហេតុខាងលើ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8815 (អ្នកបើកបររត់គេចខ្លួនបាត់) ដែលបើកពីទិសខាងលិចទៅទិសខាងកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-5056 បើកបរដោយឈ្មោះឈួន ប៊ុនហុក ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ មុខរបរ តៃកុងឡាន ក្នុងរថយន្ត មានអ្នករួមដំណើរ១៤នាក់ ស្គាល់អត្តសញ្ញាណចំនួន៩នាក់ ក្នុងនោះរួមមាន
ទី១ឈ្មោះ សូ អាន ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ របួសស្រាល, ទី២ឈ្មោះ អ៊ុ ង៉ែត ភេទស្រី អាយុ៤៩ឆ្នាំ របួសធ្ងន់, ទី៣ឈ្មោះ ខុំ មួយគា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល
៤-ឈ្មោះ ភន ដា ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅភូមិស្រឡៅសំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ របួសស្រាល ៥-ឈ្មោះ ងាំ ចាន់ថន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះភន ដា រងរបួសស្រាល
៦-ឈ្មោះ ផុនពៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ ភូមិថ្នល់កែង ឃុំគង់ជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម រងរបួសស្រាល
៧-ឈ្មោះ គង់ ស្រីម៉ៅ ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិ ត្រពាំងលើក ឃុំរការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសស្រាល។
៨-ឈ្មោះ គារ ជីន ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិ ក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល
៩-ឈ្មោះ ហ៊ុយ សាន់ ភេទប្រុស អាយុ២ខែ ត្រូវជាកូនឈ្មោះ គារ ជីន រងរបួសស្រាល ចំពោះ អ្នករួមដំណើរចំនួន០៥អ្នកទៀតដែលរងរបួសស្រាល ត្រូវបងប្អូន ដឹងយកទៅផ្ទះអស់ហើយ ដែលបើកពីទិសខាងកើតទៅទិសខាងលិច(ភ្នំពេញទៅកំពង់សោម) ក្នុងទិសដៅបញ្ច្រាសគ្នា។
សេចក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-8815 បើកបរក្នុងល្បឿនលឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់