ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីគ្រឿងញៀន

ត្បួងឃ្មុំ: កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំង ប៉ុស្តិ៍រដ្ឋបាលសេដា នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សា ការីម អាយុ ៣១ឆ្នាំ ជាតិខ្មែរ ឥស្លាមរស់នៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង២៥នាទី នៅចំណុចគីឡូ ម៉ែត្រលេខ១១ ស្ថិតនៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាមពណ៌ស សង្ស័ឃថា ថ្នាំញៀនចំនួន ០២កញ្ចប់។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងមានការឯកភាពរបស់លោក ឧត្តម សេនីយ៍ ស្នងការ និងមានការសម្របសម្រួល ពីលោកផេត ខេមរា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចសហប្រតិបត្តិការបន្តស្វែងរកជនសង្ស័យ លុះដល់ម៉ោង ១៣និង១៧នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួជនសង្ស័យ០២នាក់ ទៀតនៅចំណុចភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ១.ឈ្មោះ សែន សាហ្វីយ៉ាន ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរឥស្លាម ២.ឈ្មោះ ម៉ូសា តើត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិឃុំខាងលើជាមួយគ្នា ដកហូតម្សៅក្រាមពណ៌ សសង្ស័យថា ថ្នាំញៀនចំនួន០៥កញ្ចប់(ធំ០១កញ្ចប់តូច ០៤កញ្ចប់) ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០៥ គ្រាប់ថែមទៀត។

បច្ចុប្បន្នជនសង្យ័យត្រូវ បានបញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕

មតិយោបល់