ព័ត៌មានជាតិ

ម៉ូតូមិនចាំម៉ាកបើកលឿនដូចហោះ ប៉ះដៃចង្កូតម៉ូតូស្កុបពី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដូចហោះទៅប៉ះដៃចង្កូតជាមួយម៉ូតូស្កុបពី បើកបរដោយបុរសម្នាក់បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ទើបនឹងចេញពីញុំអីជាមួយបងប្អូនហើយចេញមកមុនជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AP-1131 បើកបរដោយបុរសម្នាក់លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះមកបុកដៃចង្កូតបណ្តាលឲ្យបុរសដែលជិះម៉ូតូស្កុបពី ដួលបណ្តាលឲ្យបុរសម្នាក់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ត្រូវបានបងប្អូនសាច់ញាតិដឹកដាក់រថយន្តខ្លួនឯងទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើដើម្បីរង់ចាំបងប្អូនសាច់ញាតិមកទទួល៕

មតិយោបល់