ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសក្ដែងៗថា កូរ៉េខាងជើងជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសថា កូរ៉េខាងជើងគឺជារដ្ឋឧបត្ថម្ភរដ្ឋអំពើភេវរកម្ម និងថែមទាំងដាក់របបប្រដាប់អាវុធនុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន ត្រលប់ចូលទៅក្នុងបញ្ជីខ្មៅទ្បើងវិញរបស់អាមេរិកទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការប្រកាសយ៉ាងដូច្នេះ បានកំណត់ពេលចាប់ផ្តើម នៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសេតវិមាន ដោយលោក ត្រាំ បានលើកទ្បើងថា រឿងមួយនេះ គួរតែឲ្យវាកើតមានទ្បើង ឬមានវាជាយូរមកហើយ។

សូមជំរាបថា កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់អាមេរិក និងអង្គការសហប្រជាជាតិ ខណៈដែលការកំណត់ដាក់ប្រទេសមួយនេះ ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម នឹងមិនមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្រុងព្យុងយ៉ាងនោះទេ។

បើទោះបីក្រុមមន្រ្តីអាមេរិក បានអះអាងថា ក្រៅពីការគំរាមកំហែងដល់ពិភពលោក ជាមួយនឹងឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងថែមទាំងជារដ្ឋគាំទ្រនូវអំពើភេរវកម្មអន្តរជាតិ ដែលរួមបញ្ជូលទាំងករណីឃាតកម្មលើទឹកដីបរទេសទៀតផង៕

មតិយោបល់