ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់ខ្សែកមាសទម្ងន់៥ជី…

ភ្នំពេញ:នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៦:២០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែកមាសទម្ងន់៥ជី) ទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ:
-ឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
-វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2022 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8329547 (ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងខ្សែកមាស១ខ្សែមានទម្ងន់៥ជី(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះឆក់យក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

ជនរងគ្រោះ
-ឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ

បច្ចប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់