ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបែកជាបួន វិលខ្ញាល់ដូចកន្តេះឡង់!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តតាកូម៉ា បុកចំទ្វាខាងក្រោយ បណ្តាលឲ្យរថយន្តទាំង២វិលបញ្ច្រាសទិសគ្នា ខូចខាតទាំងសងខាង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1822 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ១០៦ ឆ្លងផ្លូវព្រះនរោត្តមទិសដៅពីកើតមកលិច ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-0581 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បុករថយន្តកាមរីបាឡែនពីក្រោយបណ្តាលឲ្យរថយន្តតាកូម៉ាវិលក្បាលមកទិសខាងកើតទៅលិច ហើយរថយន្តកាមេរីបាឡែនវិលក្បាលមកពីលិចទៅកើតវិញ រងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោះស្រាយគ្នាដោយភាគីរថយន្តតាកូម៉ាទារសំណង៣០០ដុល្លារ តែភាគីរថយន្តបាឡែនមិនព្រម សមត្ថកិច្ចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងរថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់តែម្តង៕

https://youtu.be/VnmS0nDP6FI

មតិយោបល់