ភ្នំពេញៈ ស្ត្រីម្នាក់ ដោយសារតែឃាត់ក្រុមក្មេងស្ទាវមិនឲ្យវាយប្តី ខ្លួនក៏ស្រែករហូតគាំងបេះដូងស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គឹម ណារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ចំណែកប្តីឈ្មោះនៅ សារ៉េន អាយុ២០ឆ្នាំ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្រពន្ធបានទៅផឹកសុីនៅបន្ទប់បងប្អូនជីដូនមួយនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ដែលឆ្ងាយពីបន្ទាប់ជួលប្រហែល៣០០ម៉ែត្រពីគ្នា។បន្ទាប់ពីផឹកសុីរួចគាត់និងប្រពន្ធក៏បានដើរមកសម្រាកនៅបន្ទប់វិញ មួយសន្ទុះក្រោយមកស្រាប់តែម្តាយមីងក៏ខលមកឲ្យទៅជួយឃាត់កូនគាត់កំពុងឈ្លោះគ្នាដែលទើបតែជួបជុំគ្នារួច។ ដោយសារតែនឹកឃើញថាបងប្អូនជីដូនមួយហើយខាងស្រីទើបតែឆ្លងទន្លេរួចទៀតក៏បណ្តើរគ្នាជាមួយប្រពន្ធទៅជួយឃាត់។ ពេលទៅដល់ក៏សម្របសម្រួលគ្នាត្រូវរ៉ូវគ្នាក៏ត្រលប់មកវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃនិងដុំថ្មស្ទាក់ចាំវាយ ដោយខ្លាយក្រុមទាំងនោះវាយត្រូវប្រពន្ធដែលមានផ្ទៃពោះ៤ខែផងនោះ រូបគាត់ក៏បានដើរគេចចេញ ភ្លាមនោះក្រុុមទាំងនោះក៏រត់ស្ទុះទៅវាយ ធ្វើឲ្យប្រពន្ធស្រែឃាត់រហូតដល់គាំងបេះដូងដួលដេកលើផ្លូវតែម្តង ចំណែកក្រុមក្មេងស្ទាវក៏បានរត់គេចខ្លួនអស់។
ដោយឃើញប្រពន្ធដួលបែបនេះរួបគាត់ក៏មកមើលឃើញប្រពន្ធបាត់មាត់កទើបហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយបុរសខាងលើបានបញ្ជាក់ថា ប្រពន្ធរបស់គាត់មានផ្ទៃពោះ៤ខែមកហើយ ។ដោយឡែកក្រុមក្មេងស្ទាវទាំងនោះរូបគាត់មិនដែលស្គាល់និងមានទំនាស់អ្វីពីមុនឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ពិនិត្យរួចដោយមិនពាក់ព័ន្ធនិងអំពើឃាតកម្មក៏ប្រគល់សពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តជម្ពូវ័ន្តដើម្បីធ្វើបុណ្យតាមប្រពៃណី៕








មតិយោបល់