ព័ត៌មានជាតិ

ម៉ាកសឺដេសស្លាកលេខភ្នំពេញ 2AZ-7898 ចតមុខម៉ាត«ស្មាយ»ត្រូវអ្នកស្រវឹងជិះមកបុកខ្ទេចគូថចុះមកទះ១កំប្លៀង គេតដៃវិញផ្អើលពេញផ្លូវ!

ភ្នំពេញៈ រថយន្តម៉ាកសឺដេស មួយគ្រឿង ចតនៅខាងមុខម៉ាតមួយកន្លែង ស្រាប់តែមានបុរសស្រវឹង២នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ មកបុកគូថរថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រហូតផ្ទុះហិង្សាផងដែរ នៅម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញាទេពផន សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រថយន្តម៉ាកសឺដេស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7898 បើកបរដោយបុរសម្នាក់ឈប់នៅមុខម៉ាតស្មាយ នៅតាមបណ្តោយផ្លូវទេពផន ទិសដៅពីកើតទៅលិច ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-0963 បើកបរដោយបុរស២នាក់ក្នុងស្ថានភាពស្រវឹង មកបុកគូថរថយន្តចំពីក្រោយ បណ្តាលឲ្យរងការខូចខាតផុងចូលក្នុង និងឆ្កូត ហើយម្ចាស់រថយន្តក៏បានចុះមកឃាត់ម្ចាស់ម៉ូតូ និងបានវាយម្ចាស់ម៉ូតូ១កំភ្លៀង ស្រាប់តែម្ចាស់ម៉ូតូវាយវិញបង្កហិង្សាមួយសន្ទុះធំ ទើបសម្ថកិច្ចឃាត់ហើយម្ចាស់រថយន្តបានទារសំណងចំនួន២០០០ដុល្លារ តែខាងភាគីម៉ូតូបានតបទៅវិញថា បើ២០០០ដុល្លារ ដដែលលក់ម៉ូតូនឹងក៏សងមិនគ្រប់ផង ទើបសមត្ថកិច្ចជំនាញវាស់វែងយកម៉ូតូនិងរថយន្តក៏ដូចជាម្ចាស់ម៉ូតូនិងម្ចាស់រថយន្ត ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់