ព័ត៌មានជាតិ

បើករថយន្តលឿនដូចហោះ បុកម៉ូតូបុរសម្នាក់របួសធ្ងន់ស្ទើរស្លាប់រស់!

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោក បើករថយន្តព្រុសក្នុងល្បឿនលឿន វ៉ារម៉កកង់បី មកបុកជាមួយម៉ូតូ ខ្ទាតចូលកង់បី បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យហុងហាក់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សាកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-7171 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីត្បូងទៅជើង បម្រុងនឹងបត់ទៅផ្លូវលេខ១៣៦ ក៏មានរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-4030 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោក ក្នុងល្បឿនលឿនដូចហោះ បើកវ៉ារម៉កកង់បីមិនប្រយ័ត្ន ក៏បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ ហើយរថយន្តក៏បានបន្តដំណើរទៅមុខបានប្រហែល១០០ម៉ែត្រ ដាច់កាឡេខាងឆេ្វងរថយន្តទៅមុខលែងរួចក៏ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីសាកសួរ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

https://youtu.be/rQDs7qXMiGY

មតិយោបល់