ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងជំរុញឲ្យក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា ដែលត្រូវទៅចូលរួមនៅក្នុងកម្មវិធីវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាថៃ្ងទី២៥ ខែតុលា ខាងមុខនេះ ចូលរួមឃោសនាផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា ដល់យុវជនបណ្តាប្រទេសអាស៊ាន ដែលរួមដំណើរក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ពិសេស គឺយុវជនជប៉ុន ដើម្បីទាក់ទាញឲ្យពួកគេចាប់អារម្មណ៍មកទេសចរណ៍ និងមកបោះទន់វិយោគនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានជំរុញបែបនេះ គ្រាដែលក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជាចំនួន២៩នាក់ ចូលជួបសម្ដែងការគួរសម និងជម្រាបពីតំណើរទស្សនៈកិច្ច ក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាព្រឹកថៃ្ងទី៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “ក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាជ្រើសរើសឲ្យទៅចូលរួមនៅក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននាពេលនេះ គឺជាប្រតិភូតំណាងឲ្យប្រទេសកម្ពុជាទាំងមូល ដូច្នោះប្អូនៗ ក្មួយទាំងៗត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា រួមជាធ្លុងតែមួយ ក្រោមពាក្យចាស់ពោលថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ ហើយត្រូវចេះ បង្កើតកិច្ចសហការជាមួយយុវជនជប៉ុន និងយុវជនបណ្តាប្រទេសផ្សេងៗទៀតដែលរួមដំណើរក្នុងកម្មវិធីនេះឲ្យបានស្អឹតរមួត ដើម្បីបញ្ជាក់ពីតម្លៃ សិល៍ធម៍ អរីយធម៍ខ្ពងខ្ពស់របស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ”។ លោករដ្ឋមន្រ្តី បន្ថែមទៀតថា អ្វីដែលពិសេសទៀតនោះ ត្រូវធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍សំខាន់ៗ និងការអភិវឌ្ឍន៍របស់កម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅកាន់យុវជនដែលរួមដំណើរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ពួកគេចង់មកទេសចរណ៍ និងមកបោះទន់វិនិយោគនូវលើទឹកដីកម្ពុជា នាពេលខាងមុខ ។ជាមួយគ្នានោះយុវជនកម្ពុជាត្រូវតែនិយាយល្អៗពីកម្ពុជាទៅកាន់យុវជនរួមដំណើរ ដើម្បីបញ្ជាក់ប្រាប់គេថា កម្ពុជាជាប្រទេសដែលមានសុខសន្តិភាព ស្ថេរភាព ការរីកចំរើនគ្រប់វិស័យ ។
លោក ស៊ាង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា បានឲ្យដឹងផងដែរថា ក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជាដែលត្រូវទៅចូលរួមក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកនេះ មានចំនួន២៩នាក់ និងត្រូវចេញដំណើរនៅថៃ្ង ទី២៥ ខែ តុលា ឆ្នាំ២០១៦ បញ្ចប់ត្រលប់មកវិញនូវថៃ្ង ទី២៥ ខែធ្នូ ដែលធ្វើដំណើររួមគ្នាជាប្រទេសអាស៊ានទាំង១០ បូកជាមួយជប៉ុន ក្នុងរយៈពេល៥២ថៃ្ង ដោយជិះកាបាល់ឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិច។កម្មវិធី នាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុនត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ឆ្នាំ១៩៧៤ ហើយបច្ចុប្បន្នមានការចូលរួមគាំទ្ររដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០៕
មតិយោបល់