ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនជនសង្សយ័២នាក់ ជំនាញដើរកាត់ខ្សែភ្លើងយ៉ាងសកម្ម

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលរបស់អគ្គីសនីកម្ពុជា។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរួចហើយជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាធ្លាប់ធ្វើសកម្មភាពដើរលួចកាត់ខ្សែភ្លើងបាន៤ដងកន្លងមកហើយទើបតែលើកចុងក្រោយនេះអស់លក្ខណ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ គឹម អាន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្តុំបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកជនសង្សយ័ទី២មានឈ្មោះ ឈិន ធាវី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/iKdiHdtcwfs

មតិយោបល់