ព័ត៌មានជាតិ

Google គ្រោង​ទិញ​ក្រុមហ៊ុន​ផ្ដាយរណប Skybox តម្លៃ ១​ពាន់​លាន​ដុល្លារ​

​សេចក្ដីរាយការណ៍​ថ្មី​មួយ​របស់ TechCrunch បានឲ្យដឹងថា ក្រុមហ៊ុន​យក្ស Google កំពុង​ពិភាក្សា​ទិញ​ក្រុមហ៊ុន​ផ្ដាយរណប Skybox ដែល​ការទិញ​នេះ​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

Skybox មាន​ជំនាញ​ខាង​ថត​យក​នូវ​ព័ត៌មាន​លម្អិត​ជា​រូបភាព និង​វីដេអូ​ពី​លំហ​អាកាស តាមរយៈ​ផ្ដាយរណប ដើម្បី​ទុក​ប្រើប្រាស់ និង​លក់​ទៅឲ្យ​ក្រុមហ៊ុន​ផ្សេង​។​

​ក្រុមហ៊ុន Google ត្រូវបាន​គេ​ដឹងថា ហាន​ចំណាយលុយ ១​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ទិញ​ក្រុមហ៊ុន Skybox ដើម្បី​យក​បច្ចេកវិទ្យា Skybox Technology ទៅប្រើ​ជាមួយនឹង Google Maps និង​សម្រាប់​អាជីវកម្ម Earth Enterprise ។​
​ប្រភព​ខាងលើ​នៅ​មិន​ទាន់​បង្ហាញ​ពី​កាលបរិច្ឆេទ​នៃ​ការទិញ​លក់​ពិតប្រាកដ​នោះទេ ហើយ​ព័ត៌មាន​លម្អិត​ផ្សេង​ក៏​មិនទាន់​ដឹង​ដែរ ព្រោះថា​ព័ត៌មាន​នេះ​ត្រូវបាន​ប្រភព​ជិតស្និទ្ធ​ជា​អ្នក​បង្ហើប​ឲ្យដឹង​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/go1_zps61a43839.png

មតិយោបល់