ពោះវៀនធំ មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការស្រូបយកអំបិល និងទឹកពីអាហារដែលនៅសេសសល់ បន្ទាប់មកបញ្ចូនឆ្លងកាត់តាមរយៈពោះវៀនតូច។ លើសពីនេះទៅទៀតពោះវៀនធំមានតួនាទីរួមចំណែកដល់ការជម្លៀស ស្កុកទុកកាកសំណល់ផ្សេងៗ ស្រូបយកជាតិពុល ក៏ដូចជាជួយរំលាយអាហារផងដែរ។ដោយសារតែពោះវៀនធំមានតួនាទីសំខាន់បែបនេះ អ្នកគួរតែព្យាយាមធ្វើការសម្អាតឲ្យបានញឹកញាប់ ដើម្បីថែរក្សាឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។ ខាងក្រោមនេះ គឺជារៀបប្រើប្រាស់រូបមន្តធម្មជាតិ ដើម្បីសម្អាតពោះវៀនធំ៖
ធាតុផ្សំ៖
- ទឹកផ្លែប៉ោមស្រស់ កន្លះពែង(យកផ្លែប៉ោមទៅកិន ហើយច្រោះយកទឹក)
- ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
- ទឹកខ្ញី ១ស្លាបព្រាកាហ្វេ (យកខ្ញីស្រស់ទៅកិន ហើយពូតយកទឹក)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកស្អាត កន្លះពែង
របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងកែវធំមួយ ហើយកូរឲ្យរលាយចូលគ្នាសព្វល្អ។
២.ទទួលទានមុនពេលញ៉ាំអាហារពេលព្រឹកមួយកែវ។
៣.ផ្សំឱសថនេះឲ្យបានពីរកែវទៀតសម្រាប់ទទួលទានក្រោពេលអាហារថ្ងៃត្រង់។
៤.ចំណែកឯកពេលល្ងាចប្រហែលជាម៉ោង៦ ទៅ៧ អ្នកក៏ត្រូវទទួលទានពីរកែវថែមទៀតដែរ។
ក្នុងមួយខែអ្នកត្រូវអនុវត្តឲ្យបាន ២ទៅ ៣ដង ដើម្បីជួយសម្អាតជាតិពុលចេញពីពោះវៀនធំ និងធ្វើឲ្យពោះវៀនមានសុខភាពល្អជារៀងរហូត៕

ប្រភព៖ boldsky
មតិយោបល់