ព័ត៌មានជាតិ

ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណីជួញដូរគ្រឿងញៀននៅស្រុកមេមត់

ត្បូងឃ្មុំ: នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យជាប្ដីឈ្មោះ មៀច ហុង ភេទប្រុស អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ អឿ ភីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

សមត្ថកិច្ចបានធ្វើការដកហូតម៉្សៅក្រាមពណ៌ស (ម៉ាទឹកក) ចំនួន ១០កញ្ចប់ រថយន្តCamryផលិតឆ្នាំ១៩៨៩ ០១គ្រឿង សម្ភារ:វេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទោសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-06-07_18-58-23

photo_2016-06-07_18-58-25

មតិយោបល់