ភ្នំពេញៈ នាវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Ford Ranger មួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្ត Prius
មួយគ្រឿង កំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ត្រង់ចំណុចស្តុបក្តាន់ពីរ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តPrius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AU-1302 បើកបរមកដល់ត្រង់ចំណុចកើតហេតុ បានឈប់រង់ចាំភ្លើងស្តុបចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Ford Rager ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 13 2-1969 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាតាមពីក្រោយក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តPriusពេញទំហឹង បណ្តាលឲ្យក្រពឹតផ្នែកខាងក្រោយ ចំណែកឯរថយន្ត Ford Ranger រងការខូចខាតក្រពឹតកាងខាងមុខ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរចរចាគ្នាមិនត្រូវ សមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕





មតិយោបល់