ភ្នំពេញៈ ប្តីប្រពន្ធមួយគូរួមដំណើរជាមួយបងប្អូនសាច់ញាតិ នាំគ្នាចូលមកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២ និង៣៥នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងហេតុផល កើតទុកមិនសុខចិត្ត រវាងភាគីប្តី និងភាគីប្រពន្ធ ដោយសារការរស់នៅមិនចុះសម្រុង ក្រោយបានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង១០ឆ្នាំ តែមិនបានសម្រេច នាំគ្នាធ្វើដំណើរទៅស្រុកកំណើតវិញ ដើម្បីដោះស្រាយវិវាទស្នេហ៍ខាងលើ ។
ហេតុការណ៍ផ្ទុះជម្លោះដាក់គ្នាក្នុងបរិវេណសាលាសង្កាត់ ភាគីទាំង២ មិនបានអនុញាតិឲ្យស្គាល់ឈ្មោះឡើយ មានអាយុជង៣០ឆ្នាំដូចគ្នា គ្រាន់តែដឹងថា ប្តី ប្រកបមុខរបរជាជាងសំណង់ ស្នាក់នៅ ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ ចំណែកភាគីខាងប្រពន្ធ ប្រកបរបរ ជាកម្មការនីរោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមភាគីខាងប្តីបានឲ្យដឹងថា ពួកគាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាង១០ឆ្នាំមកហើយ រៀបការត្រឹមត្រូវ រហូតមកដល់ពេលនេះ មានកូនស្រី២នាក់ ជាចំណងស្នេហ៍អាពាហ៍ពិពាហ៍ ។ បុរសខាងលើបន្តទៀតថា ដំណើរផ្លូវដ៏វែងឆ្ងាយ ក្នុងអំឡុងជាង១០ឆ្នាំកន្លងមកនេះ តើបតែចូលមកដល់ឆ្នាំ២០១៧ ប្រពន្ធហាក់បីដូចជាត្រចៀកស ឆាប់ជឿ ស្តាប់ពាក្យគេ ខាងក្រៅ ច្រើនជាង ប្តី ពោលរស់នៅក្នុងគ្រួសារ ហាក់បីដូចជាលែងទុកចិត្តគ្នា ក្នុងនាមជាប្តីប្រពន្ធ ចោទខ្លួន ថាមានស្រី ដើរស៊ីចាយ បាត់ៗ មិនរវល់នឹងក្រុមគ្រួសារ តែខ្លួនជាប្រពន្ធវិញ ដើរលេងតែល្បែង គំរាមរករឿង ដេញវាយប្តីច្រើនលើកច្រើនសារមកហើយ កើតជាវិវាទជម្លោះ ប្តីនៅដោយប្តី ប្រពន្ធនៅដោយប្រពន្ធ អស់រយៈពេលច្រើនខែមកហើយ រហូតមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកា នេះ បែជាភាគីខាងប្រពន្ធ នាំហៅមកប្តឹងទាមទាររកជំងឺចិត្តទៅវិញ។
តាមភាគីខាងស្រ្តីជាប្រពន្ធវិញ បានស្រែកក្តែងៗ ឲ្យដឹងនិងចោទភាគីខាងប្តី ថាមានស្រី ចុះចោលប្រពន្ធ ច្រើនខែមកហើយ ទើបមិនសុខចិត្ត មករកប្តឹងដើម្បីទាមទារជំងឺចិត្ត។
ហេតុការណ៍ផ្ទុះសង្គ្រាមសម្តីដាក់គ្នារវាងប្តីនិងប្រពន្ធមួយគូខាងលើ រហូតដល់សមត្ថកិច្ច អាជ្ញាធរ សម្របសម្រួល ជៀសវាង ភ្លើងកម្តៅរបស់ភាគីទាំង២កាន់តែពុះកញ្ច្រោល ម្ខាងៗ មានអំណះអំណាង និយាយប្រកាន់ជំហររៀងខ្លួន ទោះជាស្នើសុំអាជ្ញាធរសង្កាត់ចោមចៅ៣ រឿងលែងលះ រឿងសំណងជំងឺចិត្តយ៉ាងណានោះ មិមបានសម្រេចឡើយ ។ ក្នុងនាមអាជ្ញាធរបានត្រឹមសម្របសម្រួល ត្រូវគ្នាឬមិនត្រួវគ្នា អាស្រ័យលើភាគីទាំង២ មានតែផ្លូវតុលាកាមួយទេ ជាអ្នកសម្រេច ផ្តាច់សង្វាក់រវាងគ្នានឹងគ្នានោះ ហើយក្រោយពីមានការពន្យល់ណែនាំពីមន្រ្តីសង្កាត់ហើយ ប្តីប្រពន្ធខាងលើ នាំគ្នាចាកចេញទៅវិញអស់ ដើម្បីទៅស្រុកកំណើត ជួបមន្រ្តីមូលដ្ឋានដើមវិញដើម្បីដោះស្រាយឲ្យ៕
https://youtu.be/2PR7h7gydM4
មតិយោបល់