ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម៉ោង១០ និង១៥នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចម្តុំតូបលក់អីវ៉ាន់ក្នុងផ្សារដីហុយ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្ករដោយជនសង្ស័យ០១នាក់ ឈ្មោះ រឿន លីហ៊ាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សុវណ្ណ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ គ្មានស្លាកលេខ របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់